​គ្រូ​ និង សិស្ស

មាន​រឿង​មួយដំណាល​ថា៖ មាន​ភិក្ខុ​មួយ​អង្គ​ គង់​នៅ​វត្ត​មួយ មាន​កូន​សិស្ស​តែ​ម្នាក់ឈ្មោះ​ អា​ផ្លូញ​។ អា​ផ្លូញ​ខិល​ណាស់ គ្រូ​ក៏​ល្ងង់​ណាស់ ឆោត​ណាស់ គ្មាន​ឧបាសកឧ​បាសិកា​ណា​រាប់អាន យក​ចង្ហាន់ ស្លា បារី​ទៅ​ប្រគេន ឬ​និមន្ត​លោក​នោះ ទៅ​ឆាន់​ឯ​ផ្ទះ​ដល់​ម្ដង​ឡើយ។ លោក​នោះ​ក្រ​លំបាក​ពន់ពេក តែ​លោក​មាន​ដំរី​មួយ។ ថ្ងៃ​មួយ លោក​នោះ​ពិចារណា​ថា «សព្វ​ថ្ងៃ​នេះ គ្មាន​ឧបាសក​គេ​ប្រគេន​វត្ថុ​អ្វី​សោះ បើ​ដូច្នេះ​ គួរ​តែ​អញ​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់ កុំ​ឲ្យ​លំបាក។ គិត​ដូច្នោះ​ហើយ ក៏​ប្រាប់​កូន​សិស្ស​ថា «អា​ផ្លូញ ឯង​ចាប់​ដំរី​មក ហើយ​ឯង​ទៅ​ផ្សារ​នឹង​អញ រក​ទិញ​វត្ថុ​ផ្សេងៗ យក​មក​ទុក​ឆាន់»។ កូន​សិស្ស​ទៅ​ចាប់​ដំរី​បាន​មក។ គ្រូ​ និង​កូន​សិស្ស ក៏​ឡើង​ជិះ​ដំរី​បរ​ទៅ​ផ្សារ។ លុះ​ទៅ​ដល់ គ្រូ​ប្រាប់​កូន​សិស្ស​ថា «ឯង​ទិញ​វត្ថុ​អ្វី​ដែល​គេ​ទុក​ស៊ី​បាន​យូរ មិន​ខូច»។ អា​ផ្លូញ​ជា​សិស្ស ក៏​ទិញ​អំបិល​មួយ​ចុង​ច្រក​ការុង​ស្រេច។ គ្រូ​ឃើញ​សួរ​ថា ហេតុ​ម្ដេច ក៏​ឯង​ទិញ​តែ​អំបិល មិន​ទិញ​ត្រី​ឆ្អើរ ត្រី​ងៀត​ផង? កូន​សិស្ស​ទូល​ថា​ ​អំបិល​ទុក​បាន​យូរ មិន​ចេះ​ខូច បាន​ជា​ខ្ញុំ​ព្រះករុណា​ទិញ។ គ្រូ​ឆោត​ល្ងង់​ណាស់​ក៏​ស្ងៀម។ គ្រូ​ឡើង​បរ​ដំរី​មក​វិញ សិស្ស​រែក​អំបិល​ពី​ក្រោយ។ ដល់​ពាក់​កណ្ដាល​ផ្លូវ ​គ្រូ​មើល​ទៅ​សិស្ស ឮ​សូរ​ដងរែក​ដូចជា​ស្រួល […]