មនុស្សឆោតបួននាក់

កាល​ពីព្រេងនាយ មាន​បុរស​ឆោត ៤ នាក់​​ព្រមព្រៀង​គ្នា​ដើរ​រៀន​ក្ដី។ លុះ​ដើរ​បន្តិច​ទៅ​ចាប់​បាន​អណ្ដើក ៥ បុរស​ទាំង ៤ នាក់​នោះ ក៏​យក​អណ្ដើក​នោះ​មក​ចែក​គ្នា ដល់​ចែក​ទៅ​ចែក​មក នៅ​សល់​អណ្ដើក​មួយ។ មនុស្ស​ទាំងអស់​នោះ មិន​សុខ​ចិត្ត​តែ​រៀង​ខ្លួន ក៏​ចែក​គ្នា​ម្ដង​ទៀត ចែក​ទៅ​ចែក​មក សល់​អណ្ដើក​មួយ​ដដែល មិន​ដឹង​គិត​ធ្វើ​ដូចម្ដេច។ បុរស​ទាំង ៤ នាក់​នោះ ទាល់​គំនិត​ក៏​អង្គុយ​មើល​មុខ​គ្នា ធ្វើ​ភ្នែក​ឡិងឡង់ៗ។ ក្នុង​វេលា​នោះ មាន​បុរស​ម្នាក់​ទៀត​ដើរ​ទៅ​កាន់​ទីនោះ ប្រទះ​នឹង​មនុស្ស​ទាំង ៤ នាក់​នោះ ក៏​ឈរ​មើល​គេ​ចែក​អណ្ដើក​គ្នា ហើយ​បុរស​ម្នាក់​នោះ ឃើញ​ឆោត​ដូច្នោះ​ក៏​សើច ហើយ​និយាយ​នឹង​បុរស ៤ នាក់​នោះថា «មើល​ទៅ​អ្នក​ដូច​ជា​មិន​សូវ​ប្រសប់​សោះ។» បុរស ៤ នាក់​គ្រាន់​តែ​ឮ​សម្ដី​ប៉ុណ្ណោះ​ក៏​និយាយ​ថា «ឱ​លោក ! បើ​លោក​ចេះ​អាណិត​មក​ចែក​ឲ្យ​យើង​បន្តិច។» បុរស​ម្នាក់​នោះ​ឮ​ដូច្នោះ ក៏​ដើរ​ចូល​អង្គុយ​ជិត​ចាប់​អណ្ដើក ៥ នោះ​មក ហើយ​រើស​មើល​អណ្ដើក​ណា​ដែល​ធំ​ជាង​គេ យក​មក​ទ្រាប់​អង្គុយ នៅ​សល់​អណ្ដើក ៤ ចែក​ឲ្យ​បុរស ៤ នាក់​នោះ​មួយ​ម្នាក់។ បុរស ៤ នាក់​ក៏​សុខ​ចិត្ត​រៀង​ខ្លួន ហើយ​ទាំងអស់​គ្នា​សួរ​គេ​នោះ​ថា […]