ក្អែក​មួយ​ជា​ក្អែក​ដប់

កាល​ពីព្រេងនាយ មាន​បុរស ២ នាក់ ម្នាក់​ឈ្មោះ​អា​ខិល ម្នាក់​ឈ្មោះ​អា​ខូច នៅ​ស្រុក​ទីទៃ​ពី​គ្នា គំនិត​ដោយ​ខ្លួន។ អា​ខូច​ជុះ​អាចម៍​ដាក់​ពេញ​ពាង ១ ហើយ​យក​អាចម៍​ល័ក្ដ​បិទ​ភ្ជិត​យ៉ាង​ល្អ មិន​ឲ្យ​ក្លិន​ចេញ​ក្រៅ​បាន។ អា​ខិល​ធ្វើ​កាំបិត ១ មាន​ផ្លែ​ប៉ុន​ចង្កឹះអក​កំបោរ​ដង​ប៉ុន​ក​ដៃ ស្រោម​ធំ​វែង​ប្រហែល ១ លូក។ អា​ខិល​ស្ពាយ​កាំបិត​នោះ​ដើរ​ទៅ​លក់ ឯ​អា​ខូច​ក៏​ពុន​ពាង​អាចម៍​នោះ​ដើរ​ទៅ​លក់​ដែរ។ អា​ខិល​ទៅ​ពី​នេះ អា​ខូច​មក​ពី​នោះ ជួប​គ្នា​កណ្ដាល​ផ្លូវ អា​ខូច​ពពាយ​នាយ​ថា <<អ្នក​អើយ​ទិញ​ផ្អក​យក​ទៅ​ពិសា ផ្អក​ចាវ​យ៉ាង​ល្អ ស្ងោរ​ក៏​បាន ចំហុយ​ក៏​បាន ឆ្ងាញ់​របស់​ខ្ញុំ​ណាស់។>> អា​ខិល​ឆ្លើយ​ថា <<ទាស់​តែ​លក់​ដាវ​ខ្ញុំ​មិន​ដាច់ គ្មាន​លុយ​ទិញ បើ​ដូរ​ជា​ដាវ​នេះ​ព្រម​ដូរ​ឬទេ?>> អា​ខូច ឃើញ​ដាវ​នោះ​វែង​ក៏​ឆ្លើយ​ថា <<ដូរ​ក៏​ដូរ។>>អា​ខិល​ប្រគល់​ឲ្យ​អា​ខូច ​ហើយ​អួត​ថា <<​ដាវ​ខ្ញុំ​នេះ មុត​បំផុត មេ​ដែក​របស់​ខ្ញុំ​ផង បើ​ត្រូវ​ការ​សឹម​ហូត​កាប់​តែ​ម្ដង អ្នក​ឯង​កុំ​ប្រញាប់​ហូត​មើល បើ​ហូត​ល​ព្រើលៗ​ ស៊ក​ទៅ​វិញ​មិន​ចុះ​ទេ ដាវ​ខ្ញុំ​ពូកែ ខ្ញុំ​ស្ដាយ​របស់​ខ្ញុំ​ណាស់ បើ​កុំ​តែ​ខែ​នេះ​ក្រ​ម្ហូប​ពេក កុំ​អី​ខ្ញុំ​មិន​ដូរ​ទេ។>> អា​ខូច​ក៏​ប្រគល់​ពាង​អាចម៍​ឲ្យ​ទៅ​អា​ខិល ហើយ​ហាម​ថា <<ផ្អក​ខ្ញុំ​ហ្នឹង​ក៏​ដែរ ដល់​ពេល​ស៊ី​សឹម​បើក​យក​មក​ចំហុយ កុំ​អាល​បើក​មើល ក្រែង​វា​ស្អុយ​រុយ​បែង​ក្រែង​វា​ធុំ​ខ្មោះ ស៊ី​មិន​ទាន់​អស់ […]