កំលោះ​ពីរ​នាក់ចង់​បាន​ប្រពន្ធ​គេ

មាន​រឿង​មួយ​ថា មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​ល្អ ទើប​តែ​រៀប​ការ​ថ្មីៗ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ ហើយមាន​កំលោះ​ពីរ​នាក់​បាន​ឃើញ ក៏​ស្រឡាញ់​ចង់​បាន។ ពួកវា​គិត​ថា «យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ?»ចៅ​ម្នាក់ ឆ្លើយ​ថា ​ងាយ​ទេ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ បើ​អញ​សួរ​ឯងៗ កុំ​ប្រាប់​ថា​រទេះ ចូរ​ឯង​ប្រាប់​ថា​ ចន្ទោល ថា ​នឹម ​ទៅ​វិញ។ ទើប​កំលោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​នោះ​ដើរ​មក​ដល់ ក៏​កំលោះ​ម្នាក់​នោះ​វា​សួរ​ថា « នែ​អ្នក ! អញ្ជើញ​មក​អាយ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន» បុរស​ការ​ប្រពន្ធ​ថ្មី ក៏​ចូល​ទៅ​អង្គុយ​លេង។ លុះ​កំលោះ​ម្នាក់​បរ​រទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា «នេះ​ហៅ​អ្វី? អ្នក !» បុរស​ប្ដី​ប្រពន្ធ ឆ្លើយ​ប្រាប់​ថា «គេ​ហៅ​រទេះ» ​កំលោះ​ម្នាក់សួរបញ្ជាក់ថា «មែន​ឬ​អ្នក?» បុរស​នោះ​ថា «មែន » ​កំលោះ​ម្នាក់ថា «បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ» បុរស​នោះ​សួរ​ថា «អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង?» កំលោះ​នោះ​ថា «បើ​ខ្ញុំ​ចាញ់ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក បើ​ខ្ញុំ​ឈ្នះ សុំ​តែ​ប្រពន្ធ​អ្នកទេ» បុរស​នោះ​គិត​ថា ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ។ ទើប​កំលោះ​ដែល​ឈរ សួរ​ទៅ​អ្នក​បរ​រទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល។ កំលោះ​អ្នក​បរ​រទេះ​ប្រាប់​ថា «នេះ​គេ​ហៅ​ចន្ទោល» ចង្អុល​សួរ​ទៅ​នឹម​ ក៏ថា […]